មុខវិជ្ជា៖ ចិត្តវិទ្យា
មុខវិជ្ជា៖រួម
ចំនួនម៉ោងក្នុងមួយសបា្តហ៍ៈ ២ ម៉ោង
ចំនួនម៉ោងក្នុងមួយឆ្នាំៈ ៦៨ ម៉ោង
វត្ថុបំណង
ក្រោយពីគរុនិស្សិតបានបញ្ចប់ប្រធានបទទាំងប៉ុន្មានខាងក្រោមនេះពួកគេអាច៖
១. ចំណេះដឹង
- ផ្ដល់ឱ្យគរុនិស្សិតនូវកម្រិតមូលដ្ឋានផ្នែក ៖
- បកស្រាយពន្យល់ពីបញ្ញាតិស្តីពីការអភិវឌ្ឍផ្នែកសរីរាង្គ និង បញ្ញាស្មារតីរបស់សិស្សនៅមធ្យមសិក្សា (វ័យជំទង់)
- ពន្យល់ពីលំនាំពុទ្ធិក្នុងការក្តាប់យកចំណេះដឹង (ពុទ្ធិឥន្រ្ទីយ៍ និងពុទ្ធិវិចារ)
- បកស្រាយពន្យល់ពីរចនាសម្ព័ន្ធនៃបុគ្គលិកលក្ខណៈរបស់មនុស្ស ពីកត្តាដែលនាំឱ្យអភិវឌ្ឍបុគ្គលិកលក្ខណៈ ព្រមទាំងទំនាក់ទំនងរបស់មនុស្សនៅក្នុងសង្គម ។
២. បំណិន
- រកឃើញនូវចំនុចសំខាន់ៗនៃការអភិវឌ្ឍផ្នែកសរីរាង្គកាយ និងការអភិវឌ្ឍផ្នែកចិត្តគំនិត និងបញ្ញាស្មារតីរបស់ ជំទង់
- កំណត់ច្បាស់ពីរចនាសម្ព័ន្ធ និងការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់មនុស្ស
- យកលំនាំពុទ្ធិទៅច្នៃប្រឌិតក្នុងលំនាំនៃការបង្រៀន ដើម្បីអភិវឌ្ឍចំណេះដឹង បំណិន និងឥរិយាបថរបស់់ខ្លួន និងសិស្សនៅមធ្យមសិក្សា
- រៀបចំកម្រងសំនួរវាយតម្លៃសមិទ្ធិផលសិក្សារបស់សិស្សបានសមស្រប ។
៣. ឥរិយាបថ
- ឱ្យតម្លៃទៅលើទ្រឹស្តីនៃចិត្តវិទ្យា
- ឱ្យតម្លៃទៅលើការចូលរួមនៃសកម្មភាពសិក្សារបស់សិស្ស
- យកទ្រឹស្តីចិត្តវិទ្យាទៅអនុវត្តក្នុងជីវភាពរស់នៅ និងក្នុងលំនាំនៃការបង្រៀនប្រកបដោយប្រសិទ្ធិភាពនៅ មធ្យមសិក្សា ។