សេចក្ដីប្រកាសនានា

  

វិទ្យាសាស្រ្តអប់រំ  ឯកទេសទី១

កម្មវិធីសិក្សាមុខវិទ្យា ៖​ ​វិទ្យាសាស្រ្តអប់រំ

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. ពន្យល់ពីគន្លឹះសំខាន់ៗនៅក្នុងខ្លឹមសារវិទ្យាសាស្ដ្រអប់រំដែលមានការពាក់ព័ន្ធនៅ ​​​ ក្នុងសង្គមបានត្រឹមត្រូវ
  2. បកស្រាយពីបញ្ញតិ្តស្ដីពីចិត្តវិទ្យា​និងគរុកោសល្យទំនើប​ ក្នុង​ជំ​នាញ​បាន​ត្រឹមត្រូវ
  3. មានចំណេះដឹងថ្មីៗនិងបទពិសោធន៍ការងារ ខ្លីៗដែលពាក់ព័ន្ធនៅក្នុងការអប់រំ
  4. បង្ហាញពីគោលបំណងការសិក្សាវិទ្យាសាស្រ្តអប់រំបានត្រឹមត្រូវ
  5. ពន្យល់ពីប្រភេទនានារបស់វិធីសាស្រ្តស្រាវជ្រាវក្នុងចិត្តវិទ្យាបានច្បាស់លាស់។

២. បំណិន

  1. ប្រើប្រាស់វិទ្យាសាស្រ្តអប់រំដើម្បីជាជំនួយនៅក្នុងការងារប្រចាំថ្ងៃបានល្អ
  2. រៀបចំយន្តការនៃការបង្រៀននិងរៀនតាមប្រភេទនៃលក្ខណៈពិសេសបានត្រឹមត្រូវ
  3. ដឹកនាំអំពីរបៀបនៃការសរសេរសង្ខេបមេរៀនខ្លីៗបានតាមនិយាមគរុកោលស្យ ​
  4. ប្រៀបធៀបបញ្ញត្តិនៃប្រភេទនានារបស់វិទ្យាសាស្រ្តអប់រំបានច្បាស់លាស់

៣. ឥរិយាបថ

  1. មានស្មារតីស្រឡាញ់ចូលចិត្តការសិក្សាលើមុខវិជ្ជាវិទ្យាសាស្រ្តអប់រំ ដើម្បីអភិវឌ្ឍ បុគ្គលិកលក្ខណៈ ។
  2. ជួយជំរុញការបង្រៀននិងរៀនឲ្យមានប្រសិទ្ធភាព។