មុខវិជ្ជា៖ សិល្បៈ
មុខវិជ្ជា៖រួម
ចំនួនសប្តាហ៏ក្នុងមួយឆមាស៖ ១៧សប្តាហ៏
ចំនួនម៉ោងសរុបក្នុងមួយឆ្នាំសិក្សា៖ ៣៤ម៉ោង
វត្ថុបំណង
ក្រោយពីគរុនិស្សិតបានបញ្ចប់ប្រធានបទទាំងប៉ុន្មានខាងក្រោមនេះពួកគេអាច៖
១. ចំណេះដឹង
- ពន្យល់នូវលក្ខណៈខុសគ្នានៃទម្រង់សិល្បៈទស្សនីយភាព និងការ ប្រើប្រាស់ទម្រង់និមួយៗបានត្រឹមត្រូវតាមក្បួនខ្នាត សមស្របតាម កាលៈទេសៈនិងកម្មវិធីផ្សេងៗ។
២. បំណិន
- កំណត់បានយ៉ាងច្បាស់លាស់ទៅលើទ្រឹស្តី និងការអនុវត្តបានត្រឹមត្រូវ តាមក្បួនខ្នាត។
- សិស្សរកឃើញនូវលក្ខណៈខុសគ្នានៃទម្រង់សិល្បៈទស្សនីយភាព និង ប្រើប្រាស់ទម្រង់និមួយៗបានត្រឹមត្រូវតាមក្បួនខ្នាត សមស្របតាម កាលៈទេសៈនិងកម្មវិធីផ្សេងៗ។
៣. ឥរិយាបថ
- មានស្មារតីចូលរួមថែរក្សាការពារសិល្បៈតន្ត្រីនិងរបាំរបស់ខ្មែរ ។