Download File
មុខវិទ្យា ៖ ជីវវិទ្យា
ឯកទេសទី ១
ចំនួនម៉ោងបង្រៀនក្នុងមួយសប្តាហ៍ ០៦ ម៉ោង
ចំនួនម៉ោងបង្រៀន ក្នុងមួយឆ្នាំសិក្សា ២០៤ ម៉
វត្ថុបំណង
ក្រោយពីគរុនិស្សិតបានបញ្ចប់ប្រធានបទទាំងប៉ុន្មានខាងក្រោមនេះពួកគេអាច៖
១. ចំណេះដឹង
- ទទួលបានគ្រឹះរឹងមាំចំពោះខ្លឹមសារ និងគោលការណ៍សំខាន់ៗនៃជីវវិទ្យា។
- បង្រួបបង្រួមសម្រួលប្រធានបទដែលធ្វើឲ្យជីវវិទ្យាទូទៅកាន់តែប្រសើរឡើង។
- ធ្វើសមាហរណកម្មបញ្ចូលគ្នាផ្សាភ្ជាប់រវាងទ្រឹស្ដីនិងការអនុវត្ត។
- សម្ដែងចំណេះដឹង និងសតិសម្បជញ្ញៈ នៃការសម្ដែងតួនាទីរបស់ជីវវិទ្យា។
- អនុវត្តបច្ចេកវិទ្យានៃជីវវិទ្យាក្នុងការរស់នៅប្រចាំថ្ងៃនៅក្នុងជំនាន់សម័យបច្ចុប្បន្ន។
- មានសញ្ញាណ និងពន្យល់បានពីបញ្ញត្តិគ្រឹះ និងផលប្រយោជន៍នៃជីវវិទ្យា។
- ពណ៌នាបានពីការបន្តពូជ ការបន្តពូជនៃសត្វ សេនេទិចមនុស្ស មូលដ្ឋានគ្រឹះនៃ ម៉ូលេគុលតំណពូជ វិស្វកម្មសេនេទិច អេកូឡូស៊ីនិងប្យូម ព្រមទាំងការគ្រប់គ្រងទី ពិសោធន៍វិទ្យាសាស្ត្រ។
- កំណត់សម្ភារឧបករណ៍ពិសោធន៍ដើម្បីបំពេញតម្រូវការប្រើប្រាស់តាមប្រធានបទ ពិសោធន៍នីមួយៗ។
- ណែនាំសិស្សានុសិស្សឲ្យធ្វើពិសោធន៍ក្នុងបន្ទប់ពិសោធន៍ដោយប្រើសម្ភារក្នុង ស្រុក។
២. បំណិន
- ធ្វើពិសោធន៍ជីវវិទ្យាតាមបែបលក្ខណៈវិទ្យាសាស្ត្របានត្រឹមត្រូវ។
- ស្រាវជ្រាវពិសោធន៍វិទ្យាសាស្ត្រដោយខ្លួនឯង និងមានការទទួលខុសត្រូវខ្ពស់។
- អភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងជំនាញវិភាគ។
- បង្កើនការចង់ដឹង ចង់ឃើញ និងស្វែងយល់អំពីវិទ្យាសាស្ត្ររបស់ពួកគេ។
- បង្កើនជំនាញឯកទេសផ្នែកជីវវិទ្យាសម្រាប់ការបង្រៀននៅសាលាមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ។
- បង្រៀនខ្លឹមសារមេរៀនការបន្តពូជ ការបន្តពូជនៃសត្វ សេនេទិចមនុស្ស មូលដ្ឋាន គ្រឹះនៃម៉ូលេគុលតំណពូជ វិស្វកម្មសេនេទិច អេកូឡូស៊ីនិងប្យូម ព្រមទាំងការគ្រប់ គ្រងទីពិសោធន៍វិទ្យាសាស្ត្រទៅសិស្សានុសិស្សបានយ៉ាងល្អ។
- ធ្វើពិសោធន៍បង្រៀនសិស្ស និងឲ្យសិស្សអនុវត្តការងារពិសោធន៍នោះដោយខ្លួន ឯង។
- ស្រាវជ្រាវមេរៀនជីវវិទ្យាដែលទាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃបានត្រឹមត្រូវ។
- អនុវត្តគោលការណ៍ជីវវិទ្យាដើម្បីធ្វើកំណែទម្រង់និងអភិវឌ្ឍន៍ជីវភាពរស់នៅប្រចាំ ថ្ងៃ។
- គ្រប់គ្រងត្រួតពិនិត្យការងារពិសោធន៍ក្នុងទីពិសោធន៍បានគ្រប់ជ្រុងជ្រោយល្អ។
៣. ឥរិយាបថ
- មានទំនុកចិត្តនៅក្នុងការបង្រៀនសិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិចំណេះ ទូទៅ។
- មានស្មារតីស្រឡាញ់ថែរក្សាការពារធម្មជាតិ។
- មានទឹកចិត្តចង់ដាំដុះរុក្ខជាតិ និងការពារបរិស្ថានដែលកំពុងរស់នៅបច្ចុប្បន្ន។
- ស្រឡាញ់ និងចូលចិត្តរៀនផ្នែកវិទ្យាសាស្ត្រ។
- ស្រឡាញ់ និងការពារធនធានធម្មជាតិ និងបរិស្ថានសង្គម។
- មានចំណាប់អារម្មណ៍ខ្លាំងលើការរៀនសូត្រ ផ្នែកជីវវិទ្យានិងវិទ្យាសាស្ត្រទូទៅផង ដែរ។
- ប្រុងប្រយ័ត្ន ការពារនិងថែទាំសុខភាព ខ្លួនឯង គ្រួសារ និងសង្គម។
- ចូលចិត្តសិក្សាជីវវិទ្យា និងស្វ័យសិក្សាដោយខ្លួនឯង។
- មានគំនិតប្រឹងប្រែងកែច្នៃសម្ភារ ឧបករណ៍ក្នុងស្រុកដើម្បីបំពេញតម្រូវការមេរៀនពិសោធន៍។
- មានបម្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុងការងារប្រតិបត្តិនៅទីពិសោធន៍។