សេចក្ដីប្រកាសនានា

  

សេចក្ដីជូនដំណឹងស្ដីពីការបើកវគ្គសិក្សាខ្លីទី៦

វិទ្យាស្ថានជាតិអប់រំ សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានមានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៥ដែលអាចជ្រើសរើសបានរួមមាន៖ 
    ១. គរុកោសល្យ និងវិធីសាស្រ្តបង្រៀន
    ២. ឯកទេសវិជ្ជាជីវៈនាយកសាលា
    ៣. ការអប់រំស្ទែម និងពិសោធន៍វិទ្យាសាស្ត្រ
    ៤. ការគ្រប់គ្រងបណ្ណាល័យមធ្យមសិក្សា
    ៥. ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ
សម្គាល់៖ *ក្រោយបញ្ចប់វគ្គសិក្សានេះ បុគ្គលិកអប់រំ សិស្ស និងនិស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។ 
*សម្រាប់បុគ្គលិកអប់រំដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋនឹងទទួលបានក្រេឌីត សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD)។
==> កាលបរិច្ឆេទទទួលពាក្យ ៖ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ 
==> កាលបរិច្ឆេទចូលរៀន   ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
ព័ត៌មានលម្អិត សូមស្កេន QR Code ឬចុចចូលលីង: https://bitly.ws/36Crx