សេចក្ដីប្រកាសនានា

  

សេចក្ដីជូនដំណឹងស្ដីពីការបើកវគ្គខ្លីទី៧ នៅវិទ្យាស្ថានជាតិអប់រំ

វិទ្យាស្ថានជាតិអប់រំ សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានមានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៣ដែលអាចជ្រើសរើសបានរួមមាន៖ 
    ១. គរុកោសល្យ និងវិធីសាស្រ្តបង្រៀន
    ២. ឯកទេសវិជ្ជាជីវៈនាយកសាលា
    ៣. ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ។
សម្គាល់៖ *ក្រោយបញ្ចប់វគ្គសិក្សានេះ បុគ្គលិកអប់រំ សិស្ស និងនិស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។ 
*សម្រាប់បុគ្គលិកអប់រំដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋនឹងទទួលបានក្រេឌីត សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD)។
==> កាលបរិច្ឆេទទទួលពាក្យ ៖ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ 
==> កាលបរិច្ឆេទចូលរៀន   ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
#NIECAMBODIA

ព័ត៌មានលម្អិត សូមស្កេន QR Code ឬចុចចូលលីងខាងក្រោម:
https://drive.google.com/drive/u/0/folders/1IkSgTxiAjHqc4yjNbK7wMYW3Wp2zWA3Z