ភាសាខ្មែរ ឯកទេសទី១
កម្មវិធីសិក្សាមុខវិទ្យា ៖ អក្សរសាស្រ្ដខ្មែរ-ប្រវត្តិអក្សរសិល្ប៍
ឯកទេសទី ១
ចំនួនម៉ោងបង្រៀនក្នុងមួយសប្តាហ៍ ០៦ ម៉ោង
ចំនួនម៉ោងបង្រៀន ក្នុងមួយឆ្នាំសិក្សា ២០៤ ម៉
វត្ថុបំណង ៖
ក្រោយពីគរុនិស្សិតបានបញ្ចប់ប្រធានបទទាំងប៉ុន្មានខាងក្រោមនេះពួកគេអាច៖
១. ចំណេះដឹង
- បកស្រាយពីនិយមន័យនៃមុខវិជ្ជាទ្រឹស្តីអក្សរសិល្ប៍បានក្បោះក្បាយ ។
- រៀបរាប់ពីលក្ខណៈពិសេស និងតួនាទីនៃទ្រឹស្ដីអក្សរសិល្ប៍ ។
- ពន្យល់អំពីប្រវត្តិអក្សរសិល្ប៍ បាតុភូតទាំងឡាយ ការចាប់កំណើតដំបូង និងបែបផែនរីកឡើងរបស់វាបានច្បាស់លាស់ ។
- បង្ហាញពីការវិវត្តរបស់អក្សរសិល្ប៍តាមដំណាក់កាលនីមួយៗនៃប្រវត្តិសាស្រ្ដបានត្រឹមត្រូវ ។
- ពន្យល់អំពីវេយ្យាករណ៍ខ្មែរសម្រាប់ថ្នាក់មធ្យមសិក្សា ។
- បកស្រាយវែកញែកពីវេយ្យាករណ៍ខ្មែរសម្រាប់ថ្នាក់មធ្យមសិក្សាឲ្យបានច្បាស់ លាស់ និងមានលក្ខណៈវិទ្យាសាស្ត្រដល់សិស្ស ។
២. បំណិន
- ប្រើប្រាស់ពុទ្ធិវិទ្យាសាស្រ្ដ បចេ្ចកទេស ដើម្បីបកស្រាយពីបញ្ហាសង្គមតាមរយៈមុខវិជ្ជាអក្សរសិល្ប៍ឲ្យបានត្រឹមត្រូវនិងច្បាស់ លាស់។
- អនុវត្តការស្រាវជ្រាវជាលក្ខណៈអក្សរសិល្ប៍ និងការសិក្សាអត្ថបទអក្សរសិល្ប៍ប្រកបដោយភាពប៉ិនប្រសប់។
- មានសមត្ថភាពដឹកនាំសកម្មភាពរៀនរបស់សិស្សឲ្យប្រព្រឹត្តទៅយ៉ាងរលូន ក្នុងម៉ោងបង្រៀន និងរៀន។
- ពង្រឹងសមត្ថភាពបង្រៀនលើមុខវិជ្ជាទ្រឹស្ដីអក្សរសិល្ប៍ និងស្នាដៃអក្សរសិល្ប៍។
- ស្គាល់ថ្នាក់ពាក្យ មុខងារនៃពាក្យច្បាស់លាស់ ។
- ប្រើប្រាស់ពាក្យខ្មែរបានត្រឹមត្រូវ ។
- ពង្រឹងការសង់ល្បះបានត្រឹមត្រូវ ។
៣. ឥរិយាបថ
- បណ្ដុះស្មារតីស្រលាញ់ ថែរក្សានិងការពារកេរដំណែល មរតកវប្បធម៌ អក្សរ សាស្ត្រជាតិ ។
- ជំរុញឲ្យចេះរស់នៅជាមួយគ្នាប្រកបដោយសុខសន្តិភាព ចេះចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ។
- មានមនសិការវិជ្ជាជីវៈខ្ពស់ក្នុងនាមជាគ្រូបង្រៀនដែលមានប្រសិទ្ធភាព
- លើកស្ទួយអក្សរសាស្រ្តជាតិទៅគ្រប់ទិសទី និងចូលចិត្តការសិក្សាមុខវិជ្ជាអក្សរសាស្រ្តខ្មែរ ។
- ឯកភាពគ្នាក្នុងការប្រើប្រាស់វេយ្យាករណ៍ខ្មែរ។